ព្រះត្រៃបិដក ភាគ ៧៥
និងមហាសមុទ្រទាំង ៤ ក៏ញុំាងទឹកដោះ ឲ្យសម្រេចដល់ខ្ញុំ មួយទៀត ផែនដីជាសភាវៈដ៏ធំនេះប្រមាណមិនបាន រាប់មិនអស់ ក៏កើតទៅជាទឹកឃ្មុំ និងស្ករក្រាម ព្រោះដឹងតម្រិះរបស់ខ្ញុំ។ ដើមឈើទាំងឡាយនេះ ជាឈើដុះលើផែនដី ដែលឋិតនៅក្នុងទិសទាំង ៤ ឈើទាំងនោះ ក៏កើតទៅជាដើមកល្បព្រឹក្ស ព្រោះដឹងតម្រិះរបស់ខ្ញុំ។ ខ្ញុំបានកើតជាព្រះឥន្ទ្រ សោយរាជ្យជាសេ្តចទេវតា អស់ ៥០ ដង។ បានជាសេ្តចចក្រពត្តិ ៥១ ដង បានសោយបទេសរាជ្យដ៏ធំទូលាយរាប់ជាតិមិនអស់។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃទឹកដោះថ្លា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។
ID: 637643686954412651
ទៅកាន់ទំព័រ៖