ព្រះត្រៃបិដក ភាគ ៧៥

អ្នក​ចូរ​ឧទ្ទិសចំពោះ​សង្ឃ ហើយ​នាំ​ភិក្ខុ​ទាំងឡាយ​ទៅ​ឯផ្ទះ​របស់​ខ្លួន រួច​ប្រគេន​នូវ​វត្ថុ​ដែល​អ្នក​តាក់តែង​រួចហើយ ដែល​មាន​ក្នុង​ផ្ទះ ដល់​ភិក្ខុសង្ឃ​ចុះ។ ខ្ញុំ​ក៏បាន​ឧទ្ទិសចំពោះ​សង្ឃ ហើយ​នាំ​ភិក្ខុ​ទាំងឡាយ​ទៅ​ឯផ្ទះ វត្ថុ​ណា ដែល​ខ្ញុំ​តាក់តែង​ហើយ​ក្នុង​ផ្ទះ ខ្ញុំ​ក៏​ប្រគេន​វត្ថុ​នោះ ដល់​ភិក្ខុសង្ឃ ខ្ញុំ​លះបង់​នូវ​រាងកាយ​ជា​របស់​មនុស្ស​ហើយ ក៏​ទៅ​កើត​ក្នុង​ឋាន​តាវត្តិង្ស ដោយ​អំពើ​ដែល​ខ្ញុំ​បាន​ធ្វើល្អ​ហើយ​នោះ​ផង ដោយ​ការ​តាំង​ទុក​នូវ​ចេតនា​នោះ​ផង។ វិមាន​របស់ខ្ញុំ មាន​ពណ៌​ល្អ មាន​រស្មី​ភ្លឺផ្លេក ដែល​បុញ្ញកម្ម​តាក់តែង​ហើយ ក្នុង​ទេវលោក​នោះ ជា​វិមាន​មាន​កំពស់ ៦០ យោជន៍ មាន​ទំហំ ៣០ យោជន៍។

ចប់ ភាណវារៈ ទី១៩។

ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 637643688755505861
ទៅកាន់ទំព័រ៖