ព្រះត្រៃបិដក ភាគ ៧៥

លំនៅ​របស់ខ្ញុំ​ដេរដាស​កុះករ​ដោយ​ពួក​នារី ខ្ញុំ​បរិភោគ​ផង ផឹក​ផង នៅក្នុង​ឋាន​ទេវតា​នោះ។ ខ្ញុំ​បាន​សោយ​ទេវ​រាជ្យ ជា​ស្តេច​នៃ​ទេវតា អស់ ៣.០០០ ដង បាន​ជា​ស្តេច​ចក្រពត្តិ​អស់ ៥០០ ដង បាន​សោយ​ប្រទេស​រាជ្យ​ដ៏​ធំ​ទូលាយ រាប់​ជាតិ​មិន​អស់។ ខ្ញុំ​កាល​អន្ទោល​ទៅ​ក្នុង​ភព​តូច​ភព​ធំ រមែង​បាន​នូវ​ទ្រព្យ​រាប់មិនអស់ ខ្ញុំ​មិន​មានការ​ខ្វះខាត​ដោយ​ភោគៈ​ទាំងឡាយ​ឡើយ នេះ​ជា​ផល​នៃ​សំទូង​ថ្មី។ ខ្ញុំ​បាន​នូវ​វត្ថុ​គ្រប់មុខ​នេះ គឺ​យាន​ដំរី យាន​សេះ គ្រែស្នែង រថ​ទ្រង់គ្រឿង នេះ​ជា​ផល​នៃ​សំទូង​ថ្មី។ ខ្ញុំ​បាន​នូវ​វត្ថុ​គ្រប់មុខ​នេះ គឺ​សម្ព​ត់​ថ្មី ផ្លែឈើ​ថ្មី និង​ភោជន​ថ្មោង​មានឱជារស​ដ៏​លើសលុប នេះ​ជា​ផល​នៃ​សំទូង​ថ្មី។ ខ្ញុំ​បាន​នូវ​វត្ថុ​គ្រប់មុខ​នេះ គឺ​សម្ព​ត់​សូត្រ សម្ព​ត់​កម្ពល សម្ព​ត់​សម្បកឈើ និង​សម្ព​ត់​ធ្វើ​ដោយ​កប្បាស នេះ​ជា​ផល​នៃ​សំទូង​ថ្មី។
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 637643689035193433
ទៅកាន់ទំព័រ៖