ព្រះត្រៃបិដក ភាគ ៧៥

ខ្ញុំ​បាន​នូវ​វត្ថុ​គ្រប់មុខ​នេះ គឺ​ពួក​ខ្ញុំស្រី ពួក​ខ្ញុំប្រុស និង​ពួក​នារី​រូប​ឆើត មានខ្លួន​តាក់តែង​ល្អ​ហើយ នេះ​ជា​ផល​នៃ​សំទូង​ថ្មី។ ខ្ញុំ​មិន​មាន​សម្ផ័​ស្ស​ត្រជាក់ និង​ក្តៅ​ប៉ះពាល់​ឡើយ ទាំង​មិន​មាន​សេចក្តី​ក្តៅ​ក្រហល់ក្រហាយ ម្យ៉ាងទៀត ទុក្ខ​ប្រព្រឹត្តទៅ​ក្នុងចិត្ត មិន​មាន​ក្នុង​ហឫទ័យ​របស់ខ្ញុំ​ឡើយ។ ខ្ញុំ​បាន​នូវ​ពាក្យពីរោះ​ទាំងអស់​នេះ​ថា សូមអ្នក​ពិសា​នូវ​វត្ថុ​នេះ សូមអ្នក​បរិភោគ​នូវ​វត្ថុ​នេះ សូមអ្នក​សម្រាន្ត​លើ​ទី​សយនៈ​នេះ នេះ​ជា​ផល​នៃ​សំទូង​ថ្មី។ នេះ​រាងកាយ​ខាងក្រោយ​បំផុត ឥឡូវនេះ ភព​ខាងក្រោយ​កំពុង​ប្រព្រឹត្តទៅ ក្នុងថ្ងៃនេះ ទេយ្យធម៌​របស់ខ្ញុំ តែង​ញុំាង​ខ្ញុំ​ឲ្យ​ត្រេកអ​រស​ព្វៗកាល។ ខ្ញុំ​បាន​ឲ្យ​សំទូង​ថ្មី ចំពោះ​ព្រះសង្ឃ ជា​គណៈ​ដ៏​ប្រសើរ​ឧត្តម ហើយ​បាន​នូវ​អានិសង្ស ៨ ដ៏​សមគួរ​ដល់​កម្ម​របស់ខ្ញុំ គឺ​ខ្ញុំ​ជា​អ្នកមាន​សម្បុរ​ល្អ ១ មានយស ១ មាន​ភោគៈ​ច្រើន​មិន​មាន​អន្តរាយ ១ មាន​ចំណី​ច្រើន​សព្វៗកាល ១ មាន​បរិស័ទ​មិន​បែក​ខ្ញែ​កសព្វៗកាល ១។
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 637643689305818434
ទៅកាន់ទំព័រ៖