ព្រះត្រៃបិដក ភាគ ៧៥

ជន​ទាំងឡាយ​ណាមួយ ដែល​អាស្រ័យ​នៅ​លើ​ផែនដី ជន​ទាំងនោះ តែង​គោរព​កោតក្រែង​ខ្ញុំ ១ ទេយ្យធម៌​ណាមួយ (មាន) ខ្ញុំ​តែង​បាន (នូវ​ទេយ្យធម៌​នោះ) មុនៗគេ ១។ ទាយក​ទាំងឡាយ តែង​រំលង​នូវ​ភិក្ខុសង្ឃ​ទាំងអស់ ហើយ​ឲ្យ​ដល់​ខ្ញុំ​តែម្នាក់ឯង ក្នុង​កណ្តាល​នៃ​ភិក្ខុសង្ឃ ឬក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះសម្ពុទ្ធ​ដ៏​ប្រសើរ ១។ ខ្ញុំ​ឲ្យ​នូវ​សំទូង​ថ្មី​ជាដំបូង ចំពោះ​ព្រះសង្ឃ ជា​គណៈ​ដ៏​ឧត្តម ទើបបាន​នូវ​អានិសង្ស​ទាំងនេះ នេះ​ជា​ផល​នៃ​សំទូង​ថ្មី។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ឲ្យ​នូវ​ទាន ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សំទូង​ថ្មី។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​ចោល​ហើយ ភព​ទាំងអស់ ខ្ញុំ​គាស់រំលើង​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ដូចជា​ដំរី​កាត់​នូវ​ទន្លីង។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ ជា​ដំណើរ​ល្អ​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 637643689536443359
ទៅកាន់ទំព័រ៖