ព្រះត្រៃបិដក ភាគ ៧៥

ខ្ញុំបម្រើ​នូវ​ព្រះ​ស្តូប​នៃ​ព្រះមានព្រះភាគ ព្រះនាម​អត្ថ​ទស្សី ព្រះអង្គ​មិន​ញាប់ញ័រ​ដោយ​លោកធម៌ ដោយចិត្ត​ជ្រះថ្លា​នោះ ដូចជា​បម្រើ​ព្រះសម្ពុទ្ធ ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ។ កាល​ខ្ញុំ​ទៅ​កើត​ក្នុង​ទេវលោក រមែង​បាន​នូវ​សេចក្តី​សុខ​ដ៏​ធំ​ទូលាយ ជា​អ្នកមាន​សម្បុរ​ដូច​មាស ក្នុង​ទេវលោក​នោះ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ នារី​ទាំងឡាយ​របស់ខ្ញុំ ៨០ កោដិ មានខ្លួន​តាក់​តែង​ល្អៗ បម្រើ​ខ្ញុំ​សព្វៗកាល នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ តូ​រ្យ​តន្ត្រិយ ៦ ហ្មឺន ស្គរ រនាត ស័ង្ខ សំភោរ និង​ស្គរធំ មានសម្លេង​ពីរោះ ប្រគំ​ក្នុង​ទីនោះ។ ដំរី​ទាំងឡាយ ៨ ហ្មឺន ៤ ពាន់ ប្រដាប់​តាក់តែង​ល្អ ដំរី​មា​តង្គៈ​ទាំងឡាយ​ចុះប្រេង​បី​អន្លើ អាយុ ៦០ ឆ្នាំ ទើប​ថយ​កំឡាំង ដ៏​ដេរដាស​ដោយ​បណ្តា​យមាស ធ្វើ​នូវ​ការបម្រើ​ខ្ញុំ ខ្ញុំ​មិន​មានការ​ខ្វះខាត​ពួក​ពល​ក្នុង​ភព​ឡើយ។ ខ្ញុំ​តែង​ទទួលផល​នៃ​ផ្កា​កណ្តឹង​មាស ខ្ញុំ​សោយរាជ្យ​ជា​ស្តេច​នៃ​ទេវតា​អស់ ៥៨ ដង។
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 637643690146130873
ទៅកាន់ទំព័រ៖