ព្រះត្រៃបិដក ភាគ ៧៥
ខ្ញុំបានជាស្តេចចក្រពត្តិ អស់ ៧១ ដង បានសោយរាជ្យលើផែនដី អស់ ១០១ ដង។ ឥឡូវនេះ ខ្ញុំបានដល់ព្រះនិព្វានឈ្មោះអមតៈ ជាបទដ៏ជ្រាលជ្រៅ ដែលបុគ្គលឃើញបានដោយកម្រ សំយោជនៈទាំងឡាយ (របស់ខ្ញុំ) អស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ ក្នុងកប្បទី ១.៨០០ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កាក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតចោលអស់ហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។
ID: 637643690339099647
ទៅកាន់ទំព័រ៖