ព្រះត្រៃបិដក ភាគ ៧៥

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សោ​ណ្ណ​កឹក​ណិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សោ​ណ្ណ​កឹក​ណិ​យត្ថេ​រាប​ទាន។


សោ​វណ្ណ​កោន្តរិក​ត្ថេ​រាប​ទាន ទី១០


 [២០] (ខ្ញុំ​បានឃើញ) នូវ​ព្រះពុទ្ធ ព្រះអង្គ​មានព្រះហឫទ័យ​អប់រំ​ហើយ មានព្រះហឫទ័យ​ទូន្មាន​ហើយ មាន​ព្រះ​ហឫទ័យ​តំ​កល់​ខ្ជាប់ខ្ជួន​ហើយ ទ្រង់​ប្រព្រឹត្ត​ត្រេកអរ​ក្នុង​ការ​រម្ងាប់ចិត្ត ដែល​ជា​គន្លង​ប្រសើរ ទ្រង់​ឆ្លង​នូវ​ជំនន់ ទ្រង់​ត្រាស់​ដឹង​ប្រពៃ ទ្រង់​មាន​ឈាន ត្រេកអរ​ក្នុង​ឈាន ទ្រង់​ចូលកាន់​សមាបត្តិ មាន​កិរិយា​សង្រួម​នូវ​ឥន្ទ្រិយ។
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 637643690643943475
ទៅកាន់ទំព័រ៖