ព្រះត្រៃបិដក ភាគ ៧៥

ឯក​វិ​ហារិ​វគ្គ ទី៤៤
ឯក​វិ​ហារិ​យត្ថេ​រាប​ទាន ទី១


 [២១] ព្រះសម្ពុទ្ធ​ព្រះ​នា​មកស្សបៈ​ដោយ​គោត្រ ព្រះអង្គ​មានផៅ​ពង្ស​ប្រសើរ ទ្រង់​មានយស​ប្រសើរ​ជាង​អ្នកប្រាជ្ញ​ទាំងឡាយ ទ្រង់​ត្រាស់​ឡើង​ហើយ​ក្នុង​ភទ្ទកប្ប​នេះ។ ព្រះអង្គ​មិន​មានធម៌​នាំឲ្យ​យឺតយូរ មិន​ជាប់​អារម្មណ៍ ទ្រង់​មាន​ព្រះ​ហឫទ័យ​សើ្ម​អាកាស ព្រះអង្គ​ច្រើន​ទៅ​ដោយ​ធម៌​ដ៏​សូន្យ​ចាក​កិលេស ព្រះអង្គ​មិន​ញាប់ញ័រ​ដោយ​លោកធម៌ ទ្រង់​ត្រេកអរ​ក្នុង​អនិមិត្ត គង់នៅ​ហើយ។ ព្រះអង្គ​មានព្រះហឫទ័យ​មិន​ជាប់​ចំពាក់ មិន​មាន​កិលេស​ជា​គ្រឿង​លាប មិន​ច្រឡូកច្រឡំ​ក្នុង​ត្រកូល និង​ពួក​គណៈ ព្រះអង្គ​ជា​អ្នកប្រាជ្ញ ប្រកបដោយ​ករុណា​ដ៏​ធំ ទ្រង់​ឈ្លាសវៃ​ក្នុង​ឧបាយ​ជា​គ្រឿង​ណែនាំ។ ព្រះអង្គ​ប្រកប​ក្នុង​កិច្ច​របស់​បុគ្គល​ដទៃ ទ្រង់​ទូន្មាន​ពួក​មនុស្ស ព្រមទាំង​ទេវតា ឲ្យ​ទៅកាន់​ផ្លូវ​ជាទី​ទៅកាន់​ព្រះ​និពា្វន ជា​គ្រឿង​ញុំាង​ភក់​គឺ​គតិ ឲ្យ​រីងស្ងួត។
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 637643691754412079
ទៅកាន់ទំព័រ៖