ព្រះត្រៃបិដក ភាគ ៧៥

ព្រះអង្គ​ជា​អ្នក​ចំឡង​សត្វលោក ទ្រង់​គង់នៅ​ក្នុង​កណ្តាល​នៃ​បរិសទ្យ​ធំ (ទ្រង់​សម្តែង) នូវ​អមតៈ គឺ​ព្រះ​និពា្វន ដែល​ជា​គ្រឿង​ត្រេកអរ​យ៉ាង​ក្រៃលែង ជា​គ្រឿង​រាំងរា​នូវ​ជរា និង​មរណៈ​បាន។ ព្រះ​តថាគត ទ្រង់​ជាទី​ពឹង​នៃ​សត្វលោក ព្រះអង្គ​មាន​សំឡេង​ដូច​សត្វ​ករវិក មាន​សំឡេង​គឹកកង​ដូចជា​សំឡេង​នៃ​ព្រហ្ម ទ្រង់​ស្រោច​ស្រង់​ព​ពួក​សត្វ​ដែល​ដល់ហើយ​នូវ​សេចក្តី​វិនាស មិន​មាន​អ្នកដឹកនាំ​ព្រះអង្គ​ឲ្យ​រួចចាក​ទុក្ខ​ធំ។ ព្រះអង្គ​ជានា​យក​នៃ​សត្វលោក ទ្រង់​សម្តែង​ធម៌​ដ៏​ប្រាសចាក​ធូលី ខ្ញុំ​បានឃើញ​ហើយ ទាំង​បាន​ស្តាប់ធម៌​របស់​ព្រះអង្គ​ហើយ ចូល​ទៅកាន់​ផ្នួស។ លុះ​ខ្ញុំ​បួស​ស្រេចហើយ ក៏​ប្រឹង​យកចិត្ត​ទុកដាក់​នឹង​សាសនា​នៃ​ព្រះ​ជិនស្រី ត្រូវ​សេចក្តី​ជាប់​ចំពាក់​បៀតបៀន ក៏​នៅក្នុង​ព្រៃ​ជាទី​រីករាយ​តែម្នាក់ឯង។ ការ​ចេញ​ចាក​ពួក​ដោយ​កាយ​របស់​ខ្លួន​នៃ​ខ្ញុំ ជាហេតុ​នៃ​ការ​ចេញ​ចាក​ពួក​ដោយចិត្ត​នៃ​ខ្ញុំ ដែល​ជា​អ្នក​ឃើញ​ភ័យ​ក្នុង​ការ​ជាប់​ចំពាក់ ក៏​មាន​មកដល់​ខ្ញុំ។
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 637643691988943382
ទៅកាន់ទំព័រ៖