ព្រះត្រៃបិដក ភាគ ៧៥
ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបាដិហិរសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បាដិហិរសញ្ញកត្ថេរាបទាន។
ញាណត្ថវិកត្ថេរាបទាន ទី៤
[២៤] ខ្ញុំឃើញព្រះសម្ពុទ្ធ ទ្រង់ឧត្តមជាងសត្វជើងពីរ ទ្រង់រុងរឿងដូចផ្កាកណិការ ឬដូចដើមទីបព្រឹក្ស ដ៏ភ្លឺព្រោងព្រាត ពុំនោះសោត ដូចជាមាសភ្លឺរន្ទាលច្រាលឆ្អៅ។
ID: 637643693603005940
ទៅកាន់ទំព័រ៖