ព្រះត្រៃបិដក ភាគ ៧៥

អម្ពា​ដក​ទាយ​កត្ថេ​រាប​ទាន ទី៧


 [២៧] ខ្ញុំ​បានឃើញ​ព្រះសម្ពុទ្ធ ជា​ព្រះសយម្ភូ គង់នៅ​ក្នុង​ព្រៃធំ ព្រះអង្គ​ទ្រង់​ឈ្នះ​កិលេស​មារ ហើយ​យក​ផ្លែ​ម្កាក់​ទៅ​ថ្វាយព្រះ​សយម្ភូ។ ក្នុង​កប្ប​ទី ៣១ អំពី​ភទ្ទកប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្លែ​ម្កាក់​ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ផ្លែ​ម្កាក់។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​បាន​គាស់រំលើង​ចោល​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ដូចជា​ដំរី​ដ៏​ប្រសើរ កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ ជា​ដំណើរ​ល្អ​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អម្ពា​ដក​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អម្ពា​ដក​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 637643704002537113
ទៅកាន់ទំព័រ៖