ព្រះត្រៃបិដក ភាគ ៧៥

ព្រះសម្ពុទ្ធ ជា​ព្រះសយម្ភូ ទ្រង់​ឈ្នះ​កិលេស ជា​អ្នកប្រាជ្ញ លុះ​ត្រាស់​ពាក្យ​នេះ​ហើយ ក៏​ទ្រង់​ហោះ​ទៅ​ឯអាកាស ដូចជា​សេ្តច​ហង្ស​ដែល​ហើរ​ទៅ​ឰដ៏​អាកាស។ កាលដែល​ខ្ញុំ​បាន​ថ្វាយ​ផ្លែ​សម៉​ដល់​ព្រះសយម្ភូ ជាម​ហេ​សី ព្យាធិ​ក៏​មិនកើត​ឡើង​ដល់​ខ្ញុំ រហូត​ជាតិនេះ។ នេះ​រាងកាយ​ខាងក្រោយ​បំផុត​របស់ខ្ញុំ ភព​ខាងក្រោយ កំពុង​ប្រព្រឹត្តទៅ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ភេសជ្ជៈ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ភេសជ្ជៈ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ដូចជា​ដំរី​ដ៏​ប្រសើរ​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ ជា​ដំណើរ​ល្អ​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 637643704470974610
ទៅកាន់ទំព័រ៖