ព្រះត្រៃបិដក ភាគ ៧៥

វិភេទ​កិ​វគ្គ ទី៤៥
វិភេទ​កពី​ជិ​យត្ថេ​រាប​ទាន ទី១


 [៣១] ព្រះសម្ពុទ្ធ​ព្រះនាម​កកុសន្ធៈ មាន​ព្យាយាម​ធំ ទ្រង់​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង ព្រះអង្គ​ទ្រង់​ចៀសចេញ​ចាក​ពួក ហើយ​ស្តេច​ទៅតាម​ចន្លោះ​ព្រៃ។ ខ្ញុំ​យក​ផ្លែ​សម៉ពិភេទក៍​ដោត​នឹង​វល្លិ សម័យ​នោះ ព្រះមានព្រះភាគ ទ្រង់​ចម្រើនឈាន​ត្រង់​ចន្លោះភ្នំ ខ្ញុំ​បានឃើញ​ព្រះមានព្រះភាគ ជា​ទេវតា​ក្រៃលែង​ជាង​ទេវតា ក៏​មានចិត្ត​ជ្រះថ្លា ហើយ​ថ្វាយ​ផ្លែ​សម៉ពិភេទក៍ ដល់​ព្រះអង្គ ជា​អ្នកប្រាជ្ញ ជា​ទក្ខិណេយ្យ​បុគ្គល។ ក្នុង​កប្ប​នេះឯង ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្លែ​សម៉ពិភេទក៍ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ផ្លែ​សម៉ពិភេទក៍។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ដូចជា​ដំរី​ដ៏​ប្រសើរ កាត់​ផ្តាច់​នូវ​ទន្លីង។
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 637643705938162161
ទៅកាន់ទំព័រ៖