ព្រះត្រៃបិដក ភាគ ៧៥
ឯព្រះសម្ពុទ្ធ ទ្រង់ព្រះនាមអត្ថទស្សី ទ្រង់អនុគ្រោះ ប្រកបដោយករុណា ទ្រង់មានយសធំ ទ្រង់ជា្របនូវសេចក្តីត្រិះរិះរបស់ខ្ញុំ ហើយស្តេចចូលទៅក្នុងអាស្រមរបស់ខ្ញុំ។ ព្រះសម្ពុទ្ធសេ្តចចូលទៅគង់លើកម្រាលស្លឹកឈើ ខ្ញុំបានយកផ្លែក្រខុប ថ្វាយព្រះសម្ពុទ្ធដ៏ប្រសើរ។ កាលខ្ញុំកំពុងសំឡឹងមើល ព្រះជិនស្រីទ្រង់សោយរួចហើយ ខ្ញុំក៏ញុំាងចិត្តឲ្យជ្រះថ្លា ចំពោះព្រះអង្គ ហើយថ្វាយបង្គំព្រះជិនស្រីក្នុងកាលនោះ។ ក្នុងកប្បទី ១.៨០០ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែឈើ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។
ID: 637643707413162137
ទៅកាន់ទំព័រ៖