ព្រះត្រៃបិដក ភាគ ៧៥
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះភលា្លតកទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ភល្លាតកទាយកត្ថេរាបទាន។
ឧម្មាបុប្ផិយត្ថេរាបទាន ទី៥
[៣៥] កាលដើមជ្រៃ ជាពោធិព្រឹក្សដុះឡើង មានពន្លឺខៀវខ្ចី ខ្ញុំបានយកកម្រងផ្កាកប្បាស ទៅបូជាពោធិព្រឹក្សនោះ។ ក្នុងកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាពោធិព្រឹក្សក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាពោធិព្រឹក្ស។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។
ID: 637643707756287484
ទៅកាន់ទំព័រ៖