ព្រះត្រៃបិដក ភាគ ៧៥

ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ ជា​ដំណើរ​ល្អ​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឧម្មា​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧម្មា​បុ​បិ្ផ​យត្ថេ​រាប​ទាន។


អម្ពា​ដកិ​យត្ថេ​រាប​ទាន​ទី៦


 [៣៦] ព្រះសម្ពុទ្ធ​ព្រះនាម​វេស្សភូ ជា​អ្នកប្រាជ្ញ ស្តេច​ចូល​ទៅ​ក្នុង​សាលវ័ន (ព្រៃ​រាំងភ្នំ) ដែល​មាន​ផ្ការីក​ល្អ ហើយ​គង់​ក្បែរ​ជ្រោះ​ភ្នំ​ដែលគេ​ទៅ​បាន​ដោយ​លំបាក ដូច​កេសរ​រាជ​សី ជា​សត្វ​មាន​ជាតិ​ខ្ពស់។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​បូជា​ផ្កា​ម្កាក់​ចំពោះ​ព្រះសម្ពុទ្ធ ជា​ស្រែបុណ្យ ដែល​មាន​ព្យាយាម​ធំ ដោយដៃ​របស់​ខ្លួន។
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 637643708073005881
ទៅកាន់ទំព័រ៖