ព្រះត្រៃបិដក ភាគ ៧៥

សុត្តន្ត​បិដក​សុត្តន្ត​បិដក
ខុទ្ទកនិកាយ អបទាន
ចតុត្ថ​ភាគ
---
សូម​នមស្ការ​ចំពោះ​ព្រះមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ។
ភទ្ទា​លិ​វគ្គ ទី៤២
ភទ្ទា​លិ​ត្ថេ​រាប​ទាន ទី១
 [១] ព្រះសម្ពុទ្ធ​ព្រះនាម​សុ​មេ​ធៈ ជា​បុគ្គល​ខ្ពង់ខ្ពស់ ប្រកបដោយ​សេចក្តី​ករុណា ជា​អ្នកប្រាជ្ញ ប្រាថ្នា​សេចក្តី​ស្ងប់ស្ងាត់ ព្រះអង្គ​ប្រសើរ​ក្នុង​លោក ទ្រង់​បាន​ស្តេច​ចូល​ទៅ​ក្នុង​ព្រៃ​ហិមពាន្ត។ ព្រះ​លោកនាយក ព្រះនាម​សុ​មេ​ធៈ ជា​បុរស​ដ៏​ប្រសើរ លុះ​ទ្រង់​សេ្តច​ចូល​ទៅ​ក្នុង​ព្រៃ​ហិមពាន្ត​ហើយ គង់​ពែនភ្នែន។ ព្រះពុទ្ធ​ជា​លោក​យក ព្រះនាម​សុ​មេ​ធៈ​អង្គ​នោះ ជា​បុរស​ដ៏​ប្រសើរ ទ្រង់​គង់​ចូល​សមាធិ អស់ ៧ យប់ ៧ ថ្ងៃ។ ខ្ញុំ​រែក​អម្រែក​បរិក្ខារ​សំដៅ​ចូល​ទៅ​រក​ព្រៃ
ទំព័រទី ១ | បន្ទាប់
ID: 637643666070544906
ទៅកាន់ទំព័រ៖