ព្រះត្រៃបិដក ភាគ ៧៥

ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ជគតិ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ជគតិ​ទាយ​កត្ថេ​រាប​ទាន។


មោរ​ហត្ថិ​យត្ថេ​រាប​ទាន ទី២


 [៤២] ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​យក​ផ្លិត​ស្លាប​ក្ងោក ចូល​ទៅ​ថ្វាយព្រះ​លោកនាយក។ ភើ្លង​ទាំង ៣ របស់ខ្ញុំ​រលត់​ហើយ ខ្ញុំ​បាន​នូវ​សេចក្តី​សុខ​ដ៏​ធំ​ទូលាយ ដោយសារ​ផ្លិត​ស្លាប​ក្ងោក​នេះ​ផង ដោយ​កា​រតំ​កល់​នូវ​ចេតនា​នេះ​ផង។ ឱហ្ន៎ ព្រះពុទ្ធ ឱហ្ន៎ ព្រះធម៌ ឱហ្ន៎ សម្បទា​របស់​ព្រះ​សាស្តា​នៃ​យើង​ទាំងឡាយ ខ្ញុំ​បាន​នូវ​សេចក្តី​សុខ​ដ៏​ធំ​ទូលាយ ព្រោះ​បាន​ថ្វាយ​ផ្លិត​ស្លាប​ក្ងោក។
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 637643711307068849
ទៅកាន់ទំព័រ៖