ព្រះត្រៃបិដក ភាគ ៧៥

សីហា​សន​ពី​ជិ​យត្ថេ​រាប​ទាន ទី៣


 [៤៣] ខ្ញុំ​បាន​ទៅ​ថ្វាយបង្គំ​ពោធិព្រឹក្ស របស់​ព្រះមានព្រះភាគ ព្រះនាម​តិស្សៈ រួចហើយ​ខ្ញុំ​កាន់​ផ្លិត​បក់​នូវ​សីហាសនៈ (អាសនៈ​ដ៏​ប្រសើរ) ដែល​គេ​តំ​កល់​ក្នុង​ទីនោះ។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បក់​នូវ​សីហាសនៈ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​បក់។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សីហា​សន​ពី​ជិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សីហា​សន​ពី​ជិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 637643711898631228
ទៅកាន់ទំព័រ៖