ព្រះត្រៃបិដក ភាគ ៧៥

អវដ​ផលិ​យត្ថេ​រាប​ទាន ទី៦


 [៥៦] ព្រះសម្ពុទ្ធ​មាន​ព្រះ​ភាគ ជា​សយម្ភូ ទ្រង់​មាន​រស្មី​ច្រើន ព្រះអង្គ​ឈ្នះ​កិលេស​មារ ទ្រង់​ប្រាថ្នា​នូវ​វិវេក ស្តេច​ចេញទៅ​ដើម្បី​គោចរ។ ខ្ញុំ​កាន់​ផ្លែឈើ​ក្នុង​ដៃ លុះ​ឃើញ​ព្រះពុទ្ធ​ដ៏​ប្រសើរ​ជាង​ពួក​នរៈ​ហើយ ក៏​ចូល​ទៅ​ជិត ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​ថ្វាយ​នូវ​ផ្លែឈើ​ឥត​ទង​នោះ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល ខ្ញុំ​បាន​ថ្វាយ​ផ្លែឈើ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ផ្លែឈើ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូច​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 637643716816287093
ទៅកាន់ទំព័រ៖