ព្រះត្រៃបិដក ភាគ ៧៥
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។
បានឮថា ព្រះនឡមាលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ នឡមាលិយត្ថេរាបទាន។
មណិបូជកត្ថេរាបទាន ទី២
[៦២] ព្រះជិនស្រីសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ទ្រង់ប្រាថ្នានូវវិវេក កំពុងតែស្តេចទៅតាមអាកាស។ មានជាតស្រះដ៏ធំមួយ នៅជិតព្រៃហិមពាន្ត ឯលំនៅរបស់ខ្ញុំ ដែលប្រកបដោយបុញ្ញកម្ម នៅជិតស្រះនោះ។ ខ្ញុំចេញអំពីលំនៅ បានឃើញព្រះលោកនាយក ទ្រង់ភ្លឺដូចជាផ្ការាជព្រឹក្ស រុងរឿងដូចជាភ្លើង។
ID: 637643719848630840
ទៅកាន់ទំព័រ៖