ព្រះត្រៃបិដក ភាគ ៧៥

 បានឮ​ថា ព្រះ​មណិ​បូ​ជកត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មណិ​បូ​ជកត្ថេ​រាប​ទាន។


ឧក្កា​សតិ​កត្ថេ​រាប​ទាន ទី៣


 [៦៣] កាលនោះ ព្រះមានព្រះភាគ​ជាមុ​នី ព្រះ​នា​មកោសិ​កៈ ព្រះអង្គ​មាន​ឈាន ត្រេកអរ​ក្នុង​ឈាន អភិរម្យ​ក្នុង​វិវេក គង់នៅ​លើ​ភ្នំ​ចិត្ត​កូដ។ ខ្ញុំ​មាន​ពួក​នារី​ចោមរោម ដើរចូល​ទៅ​ក្នុង​ព្រៃ​ហិមពាន្ត បានឃើញ​ព្រះពុទ្ធ ព្រះ​នា​មកោសិ​កៈ ដូច​ព្រះចន្ទ​ពេញបូណ៌មី។ ក្នុង​កាលនោះ ខ្ញុំ​កាន់​គប់​ភើ្លង ១០០ ឈរ​ព័ទ្ធ​បំភ្លឺ​ព្រះពុទ្ធ អស់ ៧ យប់ ៧ ថ្ងៃ ខ្ញុំ​ត្រឡប់ទៅ​ផ្ទះ​វិញ​ក្នុង​ថ្ងៃទី ៨។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា ថ្វាយបង្គំ​ព្រះពុទ្ធ ព្រះ​នា​មកោសិ​កៈ ជា​ព្រះសយម្ភូ ទ្រង់​ឈ្នះ​កិលេស ព្រះអង្គ​សេ្តច​ចេញ ខ្ញុំ​បាន​ថ្វាយ​ភិក្ខា​មួយ​ចំអែត។
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 637643732777849634
ទៅកាន់ទំព័រ៖