ព្រះត្រៃបិដក ភាគ ៧៥

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សុ​មន​វីជ​និ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សុ​មន​វីជ​និ​យត្ថេ​រាប​ទាន។


កុម្មា​សទា​យក​ត្ថេ​រាប​ទាន ទី៥


 [៦៥] កាល​ព្រះពុទ្ធ ព្រះនាម​វិបស្សី ទ្រង់​ស្វែងរក​គុណ​ដ៏​ធំ ទ្រង់​សេ្តច​ទៅ​ដើម្បី​បិណ្ឌបាត ខ្ញុំ​ឃើញ​បាត្រ​ទទេ​ហើយ ក៏​ដាក់​នំ​ឲ្យ​ពេញ (បាត្រ)។ ក្នុង​កប្ប​ទី ៩១ អំពី​ភទ្ទកប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ឲ្យ​នូវ​ភិក្ខា ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​នំ។
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 637643738623787136
ទៅកាន់ទំព័រ៖