ព្រះត្រៃបិដក ភាគ ៧៥
ក្នុងកប្បនេះឯង ព្រោះហេតុដែលខ្ញុំបានថ្វាយស្បូវ ៨ ក្តាប់ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃស្បូវ ៨ ក្តាប់។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ។ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះកុសដ្ឋកទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កុសដ្ឋកទាយកត្ថេរាបទាន។
គិរិបុន្នាគិយត្ថេរាបទាន ទី៧
[៦៧] គ្រានោះ ព្រះសម្ពុទ្ធព្រះនាមសោភិតៈ ទ្រង់គង់លើភ្នំចិត្តកូដ ខ្ញុំយកផ្កាបុសនាគភ្នំ ទៅបូជាព្រះសយម្ភូ។
ID: 637643739732849594
ទៅកាន់ទំព័រ៖