ព្រះត្រៃបិដក ភាគ ៧៥

វល្លិ​ការ​ផល​ទាយ​កត្ថេ​រាប​ទាន ទី៨


 [៦៨] គ្រានោះ ព្រះសម្ពុទ្ធ ព្រះនាម​សុ​មនៈ គង់នៅ​ក្នុង​ក្រុង​ឈ្មោះ​តក្ក​រា ខ្ញុំ​បាន​យក​ផ្លែ​គុយ​ទៅ​ថ្វាយព្រះ​សយម្ភូ។ ក្នុង​កប្ប​ទី ៣១ អំពី​ភទ្ទកប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្លែឈើ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ផ្លែឈើ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​វល្លិ​ការ​ផល​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ វល្លិ​ការ​ផល​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 637643740315662269
ទៅកាន់ទំព័រ៖