ព្រះត្រៃបិដក ភាគ ៧៥

កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​អស់ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បាន​ធិ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បាន​ធិ​ទាយ​កត្ថេ​រាប​ទាន។


បុ​ឡិន​ចង្កមិ​យត្ថេ​រាប​ទាន ទី១០


 [៧០] ក្នុង​ភព​មុន ខ្ញុំ​កើតជា​ព្រានម្រឹគ​នៅក្នុង​ព្រៃ កំពុង​ស្វែងរក​សត្វ​ឈ្លូស ក៏បាន​ឃើញ​នូវ​ទី​ចង្រ្កម។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ ចំពោះ​ព្រះ​សុគត ទ្រង់​មាន​សិរី ហើយ​កើប​យក​ដីខ្សាច់​មួយ​ថ្នក់ មក​រោយរាយ​ក្នុង​ទី​ចង្រ្កម។
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 637643741415662145
ទៅកាន់ទំព័រ៖