ព្រះត្រៃបិដក ភាគ ៧៥
កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។
បានឮថា ព្រះធម្មរុចិត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ធម្មរុចិត្ថេរាបទាន។
សាលមណ្ឌបិយត្ថេរាបទាន ទី១០
[៨០] អាស្រមដ៏ល្អរបស់ខ្ញុំ គេធ្វើលយចូលទៅក្នុងព្រៃរាំង សឹងដេរដាសដោយផ្ការាំង កាលនោះ ខ្ញុំនៅក្នុងព្រៃ។
ID: 637643751977224570
ទៅកាន់ទំព័រ៖