ព្រះត្រៃបិដក ភាគ ៧៥

ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​តី​ណិ​កឹក​ណិ​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តី​ណិ​កឹក​ណិ​បុប្ផិ​យត្ថេ​រាប​ទាន។


បង្សុកូល​បូ​ជកត្ថេ​រាប​ទាន ទី២


 [៨២] មាន​ភ្នំ​មួយ​ឈ្មោះ​ឧទ​ព្វ​លៈ នៅ​ជិត​ភ្នំ​ហិមពាន្ត ក្នុង​ទីនោះ ខ្ញុំ​បានឃើញ​សំពត់​បង្សុកូល ដែលគេ​ពាក់​លើ​ចុងឈើ។ ក្នុង​កាលនោះ ខ្ញុំ​មានចិត្ត​ត្រេកអរ​រីករាយ បាន​បេះ​ផ្កា​កណ្តឹង ៣ ទង ហើយ​ថ្វាយ​ចំពោះ​សំពត់​បង្សុកូល​នោះ។ ដោយ​អំពើ​ដែល​ខ្ញុំ​បាន​ធ្វើ​ហើយ ដោយ​ល្អ​នោះ​ផង ដោយ
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 637643754131755864
ទៅកាន់ទំព័រ៖