ព្រះត្រៃបិដក ភាគ ៧៥
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះកឹសុកបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កឹសុកបុប្ផិយត្ថេរាបទាន។
ឧបឌ្ឍទុស្សទាយកត្ថេរាបទាន ទី៥
[៨៥] ក្នុងកាលនោះ សាវ័កនាមសុជាតៈ របស់ព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ លោកកំពុងស្វែងរកសំពត់បង្សុកូលលើគំនរសំរាមក្បែរច្រក។ ខ្ញុំជាអ្នកស៊ីឈ្នួលនៃបុគ្គលដទៃ ក្នុងនគរហង្សវតី បានប្រគេនសំពត់ពាក់កណ្តាល ហើយថ្វាយបង្គំដោយសិរ្សៈ។ ដោយអំពើដែលខ្ញុំបានធ្វើល្អនោះផង ដោយចេតនាដែលខ្ញុំបានតំកល់ទុកហើយនោះផង ខ្ញុំលះរាងកាយជារបស់មនុស្សទៅ ក៏បានទៅកើតឯឋានតាវត្តិង្ស។
ID: 637643775864724664
ទៅកាន់ទំព័រ៖