ព្រះត្រៃបិដក ភាគ ៧៥

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឧបឌ្ឍ​ទុស្ស​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧបឌ្ឍ​ទុស្ស​ទាយ​កត្ថេ​រាប​ទាន។


ឃតមណ្ឌ​ទាយ​កត្ថេ​រាប​ទាន ទី៦


 [៨៦] ខ្ញុំ​បានឃើញ​ព្រះមានព្រះភាគ ព្រះអង្គ​មាន​ព្រះតម្រិះ​ល្អ ជាធំ​ក្នុង​លោក ប្រសើរ​ជាង​នរៈ សេ្តច​ចូល​ទៅ​គង់​ក្នុង​ព្រៃធំ ត្រូវ​អាពាធ​កើតអំពី​ខ្យល់​បៀតបៀន​ហើយ ខ្ញុំ​ក៏​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា បាន​នាំ​យក​ទឹកដោះថ្លា ចូល​ទៅ​ថ្វាយព្រះ​អង្គ។ ព្រោះតែ​កុសល​ដែល​ខ្ញុំ​បាន​ធ្វើ​ហើយ បាន​សន្សំ​ហើយ ស្ទឹង​គង្គា​ភាគី​រសី​នេះ
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 637643776426130831
ទៅកាន់ទំព័រ៖