ព្រះត្រៃបិដក ភាគ ៧៥

ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឃតមណ្ឌ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឃតមណ្ឌ​ទាយ​កត្ថេ​រាប​ទាន។


ឧទក​ទាយ​កត្ថេ​រាប​ទាន ទី៧


 [៨៧] ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​ត្រេកអរ បាន​ថ្វាយ​ទឹក​មួយ​ក្អម ចំពោះ​ភិក្ខុសង្ឃ​ដ៏​ប្រសើរ​នៃ​ព្រះ​បទុមុ​ត្ត​រស​ម្ពុទ្ធ។ (ដោយ​កុសលកម្ម​នេះ) បើ​ខ្ញុំ​ចង់បាន​ទឹក​សម្រាប់​ផឹក លើកំពូល​ភ្នំ លើ​ចុងឈើ ក្នុង​អាកាស ឬក្នុង​ផែនដី ក្នុង​កាលណា ទឹក​ក៏​កើតឡើង​យ៉ាង​ឆាប់​ដល់​ខ្ញុំ ក្នុង​កាលនោះ។
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 637643776963634698
ទៅកាន់ទំព័រ៖