ព្រះត្រៃបិដក ភាគ ៧៥

នឡកុដិ​កទាយ​កត្ថេ​រាប​ទាន ទី៩


 [៨៩] ក្នុង​ទី​មិន​ឆ្ងាយ​អំពី​ព្រៃ​ហេមពាន្ត មាន​ភ្នំ​មួយ​ឈ្មោះ​ហា​រិកៈ កាលនោះ ព្រះសយម្ភូ​សម្ពុទ្ធ ព្រះនាម​នារ​ទៈ គង់នៅ​ទៀប​គល់ឈើ​ជិត​ភ្នំ​នោះ។ ខ្ញុំ​បាន​ធ្វើ​ផ្ទះ​បបុស បិទបាំង​ដោយ​ស្មៅ ជម្រះ​ទី​ចង្រ្កម​ថ្វាយ​ដល់​ព្រះសយម្ភូ​សម្ពុទ្ធ។ ដោយ​អំពើ​ដែល​ខ្ញុំ​ធ្វើល្អ​ហើយ​នោះ​ផង ដោយ​កា​រតំ​កល់​ចេតនា​នោះ​ផង ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តិង្ស។ ប្រាសាទ​របស់ខ្ញុំ ដែល​កុសលកម្ម​ធ្វើល្អ​ហើយ ក្នុង​ឋាន​តាវត្តិង្ស​នោះ គឺ​កុសលកម្ម​និមិ្មត​ធ្វើជា​ខ្ទម​បបុស មាន​កំពស់ ៦០ យោជន៍ ទទឹង ៣០ យោជន៍។ ខ្ញុំ​រីករាយ​ក្នុង​ទេវលោក អស់ ១៤ កប្ប បាន​សោយរាជ្យ​ក្នុង​ទេវលោក អស់ ៧១ ដង។ ខ្ញុំ​បាន​ជា​ស្តេច​ចក្រពត្តិ អស់ ៣៤ ដង បាន​សោយ​ប្រទេស​រាជ្យ​ដ៏​ធំ​ទូលាយ រាប់​ជាតិ​មិន​អស់។
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 637643779037228621
ទៅកាន់ទំព័រ៖