ព្រះត្រៃបិដក ភាគ ៧៥
ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះតីណិកណិការបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ តីណិកណិការបុប្ផិយត្ថេរាបទាន។
ឯកបត្តទាយកត្ថេរាបទាន ទី២
[៩២] ខ្ញុំកើតជាស្មូនឆ្នាំង ក្នុងនគរហង្សវតី ខ្ញុំបានឃើញព្រះពុទ្ធ ទ្រង់ប្រាសចាកធូលីគឺកិលេស ទ្រង់ឆ្លងជំនន់គឺកិលេស មិនមានអាសវៈ។ ខ្ញុំបានថ្វាយបាត្រដី ដែលខ្ញុំធ្វើល្អហើយ ដល់ព្រះពុទ្ធដ៏ប្រសើរ ខ្ញុំថ្វាយបាត្រដល់ព្រះមានបុណ្យ មានព្រះហឫទ័យទៀងត្រង់ ទ្រង់មិនញាប់ញ័រដោយលោកធម៌។
ID: 637643781967384764
ទៅកាន់ទំព័រ៖