ព្រះត្រៃបិដក ភាគ ៧៥
ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះនាគបល្លវកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ នាគបល្លវកត្ថេរាបទាន។
ឯកទីបិយត្ថេរាបទាន ទី៦
[៦] កាលព្រះសុគតព្រះនាមសិទ្ធត្ថៈ ជាលោកនាយក ទ្រង់បរិនិព្វានហើយ ពួកមនុស្ស និងទេវតាទាំងអស់ នាំគ្នាបូជាព្រះពុទ្ធដ៏ឧត្តមជាងសត្វជើងពីរ។ ក៏កាលដែលព្រះសិទ្ធត្ថៈ ជាលោកនាយក ដែលគេលើកដាក់លើជើងថ្ករហើយ ពួកមនុស្ស ព្រមទាំងទេវតា នាំគ្នាបូជាជើងថ្ករនៃព្រះសាស្តា តាមសមគួរដល់កំឡាំងនៃសទ្ធារបស់ខ្លួន។
ID: 637643676365232372
ទៅកាន់ទំព័រ៖