ព្រះត្រៃបិដក ភាគ ៧៥
បានឮថា ព្រះកាសុមារិកផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កាសុមារិកផលទាយកត្ថេរាបទាន។
អវដផលិយត្ថេរាបទាន ទី៤
[៩៤] ព្រះមានព្រះភាគ ទ្រង់មានរស្មីច្រើន ត្រាស់ដឹងដោយព្រះអង្គឯង ទ្រង់ឈ្នះមារ ក្រោកចាកទីស្ងប់ស្ងាត់ ស្តេចចេញទៅដើម្បីគោចរ។ ខ្ញុំមានដៃកាន់ផ្លែឈើ ឃើញព្រះនរាសភៈ ក៏ចូលទៅជិត ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយអវដផល (ផ្លែឈើ) ដល់ព្រះអង្គ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណងដូចជាដំរីកាត់ផ្តាច់នូវទន្លីង។
ID: 637643783170822528
ទៅកាន់ទំព័រ៖