ព្រះត្រៃបិដក ភាគ ៧៥

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អមោរ​ផលិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អមោរ​ផលិ​យត្ថេ​រាប​ទាន។


តាល​ផលិ​យត្ថេ​រាប​ទាន ទី៩


 [៩៩] ព្រះមានព្រះភាគ ទ្រង់ព្រះ​នាម​សតរង្សី ត្រាស់​ដឹង​ដោយ​ព្រះអង្គ​ឯង ទ្រង់​ឈ្នះ​មារ ក្រោក​ចេញ​ចាកទី​ស្ងប់ស្ងាត់ ហើយ​ស្តេច​ទៅ​ដើម្បី​គោចរ។ ខ្ញុំ​មានដៃ​កាន់​ផ្លែឈើ ឃើញ​ព្រះ​នរាសភៈ ក៏​ចូល​ទៅ​ជិត ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​ថ្វាយ​ផ្លែ​ត្នោត។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្លែ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ផល​ទាន។
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 637643785235057883
ទៅកាន់ទំព័រ៖