ព្រះត្រៃបិដក ភាគ ៧៥

កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​តាល​ផលិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តាល​ផលិ​យត្ថេ​រាប​ទាន។


នាលិ​កេរ​ផល​ទាយ​កត្ថេ​រាប​ទាន ទី១០


 [១០០] កាលនោះ ខ្ញុំ​ជា​ញោមវត្ត​ក្នុង​នគរ​ពន្ធុ​មតី បានឃើញ​ព្រះពុទ្ធ ទ្រង់​ប្រាសចាក​ធូលី កំពុង​ស្តេច​ទៅ​ឰដ៏​អាកាស ខ្ញុំ​បាន​យក​ផ្លែ​ដូង​ទៅ​ថ្វាយ​ដល់​ព្រះពុទ្ធ​ដ៏​ប្រសើរ ព្រះពុទ្ធ​ទ្រង់​មានយស​ធំ ឋិតនៅ​ឰដ៏​អាកាស ទ្រង់​ទទួល (ផ្លែ​ដូង​នោះ)។
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 637643785570526549
ទៅកាន់ទំព័រ៖