ព្រះត្រៃបិដក ភាគ ៧៥
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះកបិដ្ឋផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កបិដ្ឋផលទាយកត្ថេរាបទាន។
កោសុម្ពផលិយត្ថេរាបទាន ទី៣
[១០៣] កាលនោះ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់មានដំណើរល្វាសល្វន់ដូចលំពង់ថ្ងាន់ត្រូវខ្យល់ ជាទេវតាកន្លងទេវតា ប្រសើរជាងនរៈ កំពុងសេ្តចទៅតាមច្រក ហើយបានថ្វាយផ្លែសង្ឃ័រ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។
ID: 637643787109589105
ទៅកាន់ទំព័រ៖