ព្រះត្រៃបិដក ភាគ ៧៥
ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះកោសុម្ពផលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កោសុម្ពផលិយត្ថេរាបទាន។
កេតកបុប្ផិយត្ថេរាបទាន ទី៤
[១០៤] ព្រះសម្ពុទ្ធជាបុរសខ្ពង់ខ្ពស់ ទ្រង់គង់នៅទៀបឆ្នេរស្ទឹងវិនតា ខ្ញុំបានឃើញព្រះពុទ្ធ ទ្រង់បា្រសធូលីគឺកិលេស មានព្រះហឫទ័យមូលក្នុងអារម្មណ៍តែមួយ មានព្រះហឫទ័យតំកល់មាំ។ កាលនោះ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជាផ្កាកេត ដែលមានក្លិនក្រអូបចំពោះព្រះពុទ្ធដ៏ប្រសើរ។
ID: 637643787436776623
ទៅកាន់ទំព័រ៖