ព្រះត្រៃបិដក ភាគ ៧៥

អជ្ជុ​នបុប្ផិ​យត្ថេ​រាប​ទាន ទី៦


 [១០៦] កាលនោះ ខ្ញុំ​កើតជា​កិន្នរ នៅ​ទៀប​ឆ្នេរ​ស្ទឹង​ចន្ទ​ភា​គា បានឃើញ​ព្រះពុទ្ធ ទ្រង់​បា្រស​ចាក​ធូលី គឺ​កិលេស ត្រាស់​ដឹង​ដោយ​ព្រះអង្គ​ឯង ទ្រង់​ឈ្នះ​មារ។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ ត្រេកអរ ធ្វើ​នូវ​អញ្ជលិកម្ម បាន​យក​ផ្កា​អង្រ្គង ទៅ​បូជា​ព្រះសយម្ភូ។ ព្រោះ​អំពើ​ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ព្រោះ​កា​រតំ​កល់​ចេតនា​នោះ​ផង លុះ​ខ្ញុំ​លះបង់​នូវ​រាងកាយ​ជា​កិន្នរ​ហើយ ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តិង្ស។ ខ្ញុំ​ជាធំ​ជាង​ទេវតា បាន​សោយរាជ្យ​ក្នុង​ទេវលោក អស់ ៣៦ ដង បាន​សោយរាជ្យ​ជា​ស្តេច​ចក្រពត្តិ​មហារាជ អស់ ១០ ដង។ បាន​សោយ​ប្រទេស​រាជ្យ​ដ៏​ធំ​ទូលាយ រាប់​ជាតិ​មិន​អស់ (ព្រោះ) ពូជ​បាន​ព្រោះ​ក្នុង​ព្រះសយម្ភូ ជា​ស្រែ​ដ៏​ល្អ។ ខ្ញុំ​មាន​កុសល ខ្ញុំ​បាន​ចូល​ទៅកាន់​ផ្នួស ខ្ញុំ​ជា​បុគ្គល​គួរ​គេ​បូជា ក្នុង​សាសនា​នៃ​ព្រះ​សក្យ​បុត្ត ក្នុងថ្ងៃនេះ។
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 637643788320057929
ទៅកាន់ទំព័រ៖