ព្រះត្រៃបិដក ភាគ ៧៥

កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូច​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អជ្ជុ​នបុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អជ្ជុ​នបុប្ផិ​យត្ថេ​រាប​ទាន។


កុដ​ជបុប្ផិ​យត្ថេ​រាប​ទាន ទី៧


 [១០៧] ក្នុង​ទី​ជិត​នៃ​ព្រៃ​ហេមពាន្ត មាន​ភ្នំ​មួយ​ឈ្មោះ​អច្ច​លៈ ព្រះសម្ពុទ្ធ​ព្រះនាម​សុ​ទស្សនៈ គង់នៅ​ក្នុង​ចន្លោះភ្នំ​នោះ។ ខ្ញុំ​បាន​យក​ផ្កា​អំពី​ព្រៃ​ហេមពាន្ត ហើយ​ទៅកាន់​អាកាស បានឃើញ​ព្រះសម្ពុទ្ធ​ទ្រង់​ឆ្លង​ឱឃៈ មិន​មាន​អាសវៈ ក្នុង​ទីនោះ។
ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 637643788650995297
ទៅកាន់ទំព័រ៖