ព្រះត្រៃបិដក ភាគ ៧៥
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះតិណមុដ្ឋិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ តិណមុដ្ឋិទាយកត្ថេរាបទាន។
វេច្ចកទាយកត្ថេរាបទាន ទី២
[១១២] ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយបង្គន់មួយ ដោយដៃរបស់ខ្លួន ចំពោះព្រះមានព្រះភាគ ព្រះនាមវិបស្សី ជាច្បងក្នុងលោក ជាតាទិបុគ្គល។ ខ្ញុំបានយានដំរី យានសេះ យានទិព្វ ហើយបានដល់នូវធម៌ជាទីក្ស័យនៃអាសវៈដោយសារការថ្វាយនូវបង្គន់នោះ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយបង្គន់ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយបង្គន់។
ID: 637643791966307787
ទៅកាន់ទំព័រ៖