ព្រះត្រៃបិដក ភាគ ៧៥
កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធដ៏ប្រសើររបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសុបដទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សុបដទាយកត្ថេរាបទាន។
ទណ្ឌទាយកត្ថេរាបទាន ទី៦
[១១៦] កាលនោះ ខ្ញុំដើរចូលទៅក្នុងព្រៃធំ បានកាប់ឫស្សីធ្វើជាបង្កាន់ដៃ ប្រគេនដល់ព្រះសង្ឃ។
ID: 637643793589432798
ទៅកាន់ទំព័រ៖