ព្រះត្រៃបិដក ភាគ ៧៥

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​គិរិ​នេល​បូ​ជកត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ គិរិ​នេល​បូ​ជកត្ថេ​រាប​ទាន។


ពោធិ​សម្ម​ជ្ជ​កត្ថេ​រាប​ទាន ទី៨


 [១១៨] ក្នុង​ភព​មុន ខ្ញុំ​បាន​រើស​ស្លឹក​ពោធិ ដែល​ជ្រុះ​ក្នុង​លាន​ព្រះ​ចេតិយ ហើយ​យក​ទៅ​ចោល ខ្ញុំ​បាន​នូវ​គុណ ២០។ ខ្ញុំ​អន្ទោល​ទៅ​ក្នុង​ភព​តូច​ភព​ធំ តែង​អន្ទោល​ទៅ​ក្នុង​ភព​ពីរ គឺ​ទេវតា និង​មនុស្ស ដោយ​តេជះ​នៃ​កម្ម​នោះ។ លុះ​ខ្ញុំ​ច្យុត​ចាក​ទេវលោក មកកាន់​ភព​របស់​មនុស្ស តែង​កើត​ក្នុង​ត្រកូល​ពីរ គឺ​ក្សត្រ និង​ព្រាហ្មណ៍។ ខ្ញុំ​បរិបូណ៌​ដោយ​អវយវៈ​តូច​ធំ មាន​កំពស់ និង​ទំហំ​សមរម្យ មាន​រូបល្អ មាន​សម្បុរ​ស្អាត មាន​រាងកាយ​ពេញលេញ​មិន​ខ្វះខាត។
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 637643794675995306
ទៅកាន់ទំព័រ៖