ព្រះត្រៃបិដក ភាគ ៧៥
យាគុទាយកត្ថេរាបទាន ទី៨
[៨] កាលនោះ ខ្ញុំនាំភ្ញៀវរបស់ខ្ញុំ មកកាន់ស្រុកតូច បានឃើញស្ទឹងមានទឹកពេញព្រៀប ហើយដើរចូលទៅកាន់អារាមរបស់សង្ឃ។ ភិក្ខុទាំងនោះ ជាអ្នកនៅក្នុងព្រៃ ទ្រទ្រង់នូវធុតង្គ មានឈាន មានចីវរដ៏សៅហ្មង ត្រេកអរក្នុងទីស្ងាត់ ជាអ្នកប្រាជ្ញ នៅក្នុងអារាមរបស់សង្ឃ។ ភិក្ខុទាំងនោះ លោកជាអ្នករួចស្រឡះល្អហើយ ប្រកបដោយតាទិគុណ មានដំណើរដាច់ហើយ ភិក្ខុទាំងនោះ មានស្ទឹង ស្ទះផ្លូវ ក៏ខានទៅបិណ្ឌបាត។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ មានចិត្តត្រេកអរ ហើយធ្វើអញ្ជលី យកអង្ករធ្វើបបរ ប្រគេនយាគុទាន។ ខ្ញុំមានចិត្តជ្រះថ្លា ប្រគេនបបរដែលចំអិនហើយ ដោយដៃរបស់ខ្លួន បា្ររព្ធកម្មរបស់ខ្លួន បានទៅកើតឯឋានតាវត្តឹង្ស។ វិមានជាវិការៈនៃកែវមណី កើតសម្រាប់ខ្ញុំ ក្នុងពួកទេវតាឋានតាវត្តិង្ស ខ្ញុំប្រកបដោយពួកនារី ត្រេកអរក្នុងវិមានដ៏ប្រសើរ។
ID: 637643677695075738
ទៅកាន់ទំព័រ៖