ព្រះត្រៃបិដក ភាគ ៧៥

ភទិ្ទយ​វគ្គ ទី៥៥
លកុ​ណ្ត​កភទិ្ទ​យត្ថេ​រាប​ទាន ទី១


 [១៣១] ព្រះ​ជិនស្រី ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង ព្រះអង្គ​ជានា​យក ទ្រង់​កើតឡើង​ក្នុង​លោក ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ។ កាលនោះ ខ្ញុំ​កើតជា​សេដ្ឋីបុត្ត ក្នុង​នគរ​ហង្ស​វតី ជា​អ្នកមាន​ទ្រព្យ​ច្រើន បាន​ដើរទៅ​កាន់​ទី​សម្រាក​ស្មង ក៏​ឆៀងចូល​ទៅកាន់​អារាម​របស់​សង្ឃ។ គ្រានោះ ព្រះអង្គ​ជា​ប្រទីប​នៃ​លោក ជានា​យក កំពុង​សម្តែង​ធម៌ ទ្រង់​សរសើរ​សាវ័ក​ដ៏​ប្រសើរ​ដែល​មាន​សំឡេង​ពីរោះ ជាង​ពួក​សាវ័ក ដែល​មាន​សំឡេង​ពីរោះ​ទាំងឡាយ។ ខ្ញុំ​ឮព្រះពុទ្ធដីកា​នោះ​ហើយ ក៏​ត្រេកអរ បាន​ធ្វើ​គ្រឿង​សក្ការៈ​ចំពោះ​ព្រះមហេសី ហើយ​ថ្វាយបង្គំ​បាទា​នៃ​ព្រះ​សាស្តា រួច​ប្រាថ្នា​នូវ​តំណែង​នោះ។
ថយ | ទំព័រទី ៣៥៥ | បន្ទាប់
ID: 637643831172106533
ទៅកាន់ទំព័រ៖