ព្រះត្រៃបិដក ភាគ ៧៥
សកឹសម្មជ្ជកវគ្គ ទី៤៣
សកឹសម្មជ្ជកត្ថេរាបទាន ទី១
[១១] ខ្ញុំ (បានឃើញ) ដើមជ្រនៀង ជាពោធិព្រឹក្សដ៏ឧត្តមរបស់ព្រះមានព្រះភាគ ព្រះនាមវិបស្សី លុះខ្ញុំបានឃើញឈើដ៏ប្រសើរនោះហើយ ក៏ញុំាងចិត្តឲ្យជ្រះថ្លាចំពោះឈើនោះ។ ខ្ញុំចាប់យកអំបោស ហើយបោសដើមពោធិព្រឹក្សក្នុងពេលនោះភ្លាម លុះខ្ញុំបានបោសរួចហើយ ក៏ថ្វាយបង្គំដើមជ្រនៀងជាពោធិព្រឹក្សនោះ។ ខ្ញុំធ្វើចិត្តឲ្យជ្រះថ្លាចំពោះពោធិព្រឹក្សនោះ រួចធ្វើអញ្ជលីលើក្បាល នមស្ការពោធិព្រឹក្សនោះហើយ ដើរថយក្រោយទៅ។ កាលខ្ញុំកំពុងនឹកចំពោះពោធិព្រឹក្សដ៏ប្រសើរ ហើយដើរបណ្តើរ តាមផ្លូវជាទីត្រាច់ទៅ ស្រាប់តែពស់ថ្លាន់មួយ ជាសត្វក្លាហាន មានកំឡាំងច្រើន រួបរឹតខ្ញុំ។ អំពើដែលខ្ញុំបានធ្វើក្នុងពេលថ្មីៗ ក៏ញុំាងខ្ញុំឲ្យត្រេកអរចំពោះផល ចំណែកឯពស់ថ្លាន់ លេបរាងកាយខ្ញុំចូលបាត់ទៅ ខ្ញុំបានទៅរីករាយក្នុងទេវលោក។
ID: 637643680284138246
ទៅកាន់ទំព័រ៖