ព្រះត្រៃបិដក ភាគ ៧៥

កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ។ វិជ្ជា ៣ ខ្ញុំ​បានសម្រេច​ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​កា​ឡុ​ទាយិ​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កា​ឡុ​ទាយិ​ត្ថេ​រាប​ទាន។


អភយ​ត្ថេ​រាប​ទាន ទី៧


 [១៣៧] ព្រះ​ជិនស្រី ព្រះ​នាម​បទុមុ​ត្ត​រៈ ព្រះអង្គ​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង ជានា​យក ទ្រង់​កើតឡើង​ក្នុង​កប្ប​ទីមួយ​សែន អំពី​ភទ្ទកប្ប​នេះ ព្រះ​តថាគត ទ្រង់​ញុំាង​ពួក​សត្វ​ខ្លះ ឲ្យ​តាំងនៅ​ក្នុង​សរណគមន៍ ញុំាង​ពួក​សត្វ​ខ្លះ ឲ្យ​តាំងនៅ​ក្នុង​សីល និង​កម្មបថ ១០ ដ៏​ឧត្តម។
ថយ | ទំព័រទី ៣៩២ | បន្ទាប់
ID: 637643840463200347
ទៅកាន់ទំព័រ៖