ព្រះត្រៃបិដក ភាគ ៧៥
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសោណ្ណកឹកណិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សោណ្ណកឹកណិយត្ថេរាបទាន។
សោវណ្ណកោន្តរិកត្ថេរាបទាន ទី១០
[២០] (ខ្ញុំបានឃើញ) នូវព្រះពុទ្ធ ព្រះអង្គមានព្រះហឫទ័យអប់រំហើយ មានព្រះហឫទ័យទូន្មានហើយ មានព្រះហឫទ័យតំកល់ខ្ជាប់ខ្ជួនហើយ ទ្រង់ប្រព្រឹត្តត្រេកអរក្នុងការរម្ងាប់ចិត្ត ដែលជាគន្លងប្រសើរ ទ្រង់ឆ្លងនូវជំនន់ ទ្រង់ត្រាស់ដឹងប្រពៃ ទ្រង់មានឈាន ត្រេកអរក្នុងឈាន ទ្រង់ចូលកាន់សមាបត្តិ មានកិរិយាសង្រួមនូវឥន្ទ្រិយ។
ID: 637643690643943475
ទៅកាន់ទំព័រ៖